ខ្សែប្រយុទ្ធ Evan Ferguson របស់ក្លឹប Brighton ត្រូវបានគេរាយការណ៍ថាកំពុងត្រូវបានតាមដានដោយ Arsenal ហើយក្លឹបតោខៀវ Chelsea ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។
យោងតាមគេហទំព័រ Football Insider កីឡាករវ័យ 19 ឆ្នាំស្ថិតក្នុងបញ្ជីសម្រាំង រួមជាមួយនឹងគោលដៅខ្សែប្រយុទ្ធកណ្តាលជាច្រើន ដែលក្រុមកាំភ្លើងធំកំពុងពិចារណា ថាតើអ្នកណាសក្តិសមសម្រាប់ការផ្តើមជាមួយក្រុមក្នុងយុទ្ធនាការនាពេលខាងមុខ។
ខ្សែប្រយុទ្ធរបស់ក្លឹប Brentford កីឡាករ Ivan Toney ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Arsenal ប៉ុន្តែបច្ចុប្បន្នក្រុម North London កំពុងវាយតម្លៃលើជម្រើសផ្សេងទៀត ដែលអាចសមនឹងក្រុមរបស់លោក Mikel Arteta៕