Xabi Alonso បង្ហាញ «​ចេតនា​ច្បាស់លាស់​» រវាង Liverpool និង Bayern Munich

0

គ្រូបង្វឹក​ក្រុម Bayer Leverkusen លោក Xabi Alonso គឺជា​អ្នកចាត់ការ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា «​បាន​បង្ហាញ​ចេតនា​ច្បាស់លាស់​» រវាង Liverpool និង Bayern Munich ។

ជាមួយនឹង​ក្រុម Liverpool និង Bayern កំពុង​ប្រជែង​គ្នា​សម្រាប់​ហត្ថលេខា​របស់ Alonso​។ បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Foot Mercato បាន​រាយការណ៍​ថា​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​មាន «​ចំណង់​ចំណូលចិត្ត​ច្បាស់លាស់​» លើ​ទិស​ដៅ​បន្ទាប់​របស់​គាត់​។

សារព័ត៌មាន​បារាំង​បាន​សរសេរ​ថា Alonso នឹង​ងាក​ទៅ​រក​ការ​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី Anfield ខណៈ​ដែល​គាត់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ទទួលយក «​ការ​ប្រកួតប្រជែង​ដ៏​ធំ​» នៃ​ការ​ស្នង​តំណែង Klopp៕