បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Leeds United អាចនឹងធ្វើការចុះហត្ថលេខាយកកីឡាករ Kalvin Phillips ពីក្លឹប Manchester City នៅរដូវក្តៅខាងមុខ ប្រសិនជាក្លឹបនេះអាចឡើងមកលេងនៅ Premier League បាននៅរដូវកាលក្រោយ។

កីឡាករ Phillips បានផ្ទេរទៅកាន់ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីទីផ្សារដោះដូរខែមករា បន្ទាប់ពីមិនអាចទទួលបានពេលវេលាប្រកួតច្រើននៅក្រោមការដឹកនាំរបស់លោក Pep Guardiola៕