បរទេស៖ ខ្សែប្រយុទ្ធ Evan Ferguson របស់ក្លឹប Brighton ត្រូវបានរាយការណ៍ថាបានតាមដានដោយក្លឹប Arsenal សម្រាប់ឪកាសដែលអាចផ្ទេរបាននៅរដូវកាលខាងមុខ ខណៈក្លឹប Chelsea ក៏បង្ហាញចំណាប់អារម្មណ៍ដូចគ្នា។
.jpg?auto=webp&format=pjpg&width=3840&quality=60)
យោងតាមគេហទំព័រ Football Insider កីឡាករវ័យ ១៩ ឆ្នាំជាខ្សែប្រយុទ្ធម្នាក់ ក្នុងចំណោមខ្សែប្រយុទ្ធជាច្រើននាក់ ដែលស្ថិតក្នុងបញ្ជីរបស់ក្លឹប Arsenal សម្រាប់រដូវកាលក្រោយ។ តារាឆ្នើម Ivan Toney របស់ក្លឹប Brentford ក៏មានព័ត៌មានក្នុងការផ្ទេរទៅកាន់ Arsenal ប៉ុន្តែក្លឹបដែលមានមូលដ្ឋាននៅខាងជើងទីក្រុងឡុងដ៍ កំពុងធ្វើការវាយតម្លៃជម្រើសផ្សេងទៀតដែលអាចសមនឹងក្រុមរបស់លោក Mikel Arteta៕
