បរទេស៖ គ្រូបង្វឹកក្លឹប Paris Saint-Germain លោក Luis Enrique បានបញ្ជាក់អំពីការចាប់អារម្មណ៍របស់ក្លឹប Bayern Munich ក្នុងការចុះហត្ថលេខាលើខ្សែការពារឆ្នើមកីឡាករ Marquinhos របស់ពួកគេនៅរដូវក្តៅក្រោយ។
លោក Luis Enrique បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “ប្រវត្តិសាស្រ្តបង្ហាញថាកីឡាករតិចតួចចាកចេញពី PSG ។ អ្នកដែលចាកចេញគឺផុតកុងត្រា ឬក្លឹបចង់លក់ពួកគេ។ ខ្ញុំគិតថានោះមិនមែនជាករណីរបស់កីឡាករ Marquinhos ទេ។ គាត់ជាកីឡាករកំពូលម្នាក់ ដែលមានសារៈសំខាន់សម្រាប់ យើង”៕