បរទេស៖ ក្លឹប Real Madrid បានកំណត់អត្តសញ្ញាណកីឡាករ Juanlu របស់ក្លឹប Sevilla ថាជាអ្នកស្នងតំណែងរបស់កីឡាករ Dani Carvajal សម្រាប់តំណែងការពារស្តាំ។

ក្លឹប Real នឹងត្រូវស្វែងរកអ្នកស្នងតំណែងរបស់ Carvajal ដែលមានអាយុ ៣៣ឆ្នាំនៅឆ្នាំក្រោយ ហើយគាត់មិនអាចលេងបានរហូតនោះទេ។ ខាងការពាររូបនេះបានលេងអោយក្លឹប Real Madrid អស់រយៈពេលមួយទសវត្សរ៍មកហើយចាប់តាំងពីគាត់ផ្ទេរមកពីក្លឹប Bayer Leverkusen ហើយក្លឹបនឹងពិបាករកអ្នកមកជំនួសគាត់ណាស់។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករ Juanlu ត្រូវបានចាប់ទុកជាបេក្ខភាពកំពូលដែលនឹងត្រូវនាំយកមកបន្តតំណែងរបស់ Carvajal ពេលដែលគាត់ចាកចេញ៕
