បរទេស៖ អ្នកចាំទី Hugo Lloris បានយល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួន ដើម្បិអាចផ្ទេរទៅកាន់ក្លឹប LAFC នៅលីគ MLS របស់អាមេរិក ក្រោយការចាកចេញពីក្លឹប Tottenham កាលពីខែធ្នូកន្លងទៅ។

អតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Tottenham Hotspurs រូបនេះ បានចុះហត្ថលេខាមួយឆ្នាំជាមួយនឹងក្លឹប LAFC ដោយទទួលបានប្រាក់ឈ្នួល ៣៥០០០០ដុល្លារ ដែលនេះទាបជាអ្វីដែលគាត់ធ្លាប់ទទួលបាននៅ Premier League និងទាបជាងអ្នកចាំទីនៅ MLS មួយចំនួនធំទៀតផង៕