បរទេស៖ អាជីពរបស់ Nunez នៅ Anfield បានចាប់ផ្តើមនៅឆ្នាំ២០២២ នៅពេលដែលក្លឹប Liverpool ទិញគាត់មកពីក្លឹប Benfica ក្នុងតម្លៃ ៦៤លានផោន ជាមួយនឹងតម្លៃបន្ថែម ២១លានផោន។ កីឡាករ Nunez បានប្រឈមទៅនឹងការរិះគន់អំពីសមត្ថភាពលេង និងការបាត់បង់ឪកាសលេង ដោយសារតែទម្រង់លេងមិនសូវល្អពេលដែលផ្ទេរមកកាន់ Liverpool បើប្រៀបទៅនឹងតម្លៃផ្ទេរដល់ខ្ពស់របស់គាត់។

នេះបើយោងតាមការចេញផ្សាររបស់ The Time បានអោយដឹងខាងក្លឹប Chelsea បានស្វែងរកខ្សែប្រយុទ្ធមកពង្រឹងក្រុមរបស់ខ្លួន ជាហេតុធ្វើអោយនាយកកីឡាលោក Paul Winstanley បើកការពិភាក្សាជាមួយនឹងក្លឹប Liverpool ចំពោះការផ្ទេរយក Nunez។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Liverpool បានធ្វើការច្រានចោលនៅសំណើររបស់ក្លឹប Liverpool ភ្លាមៗ ដោយមិនអនុញ្ញាតអោយកីឡាករ Nunez ចាកចេញ និងបង្ហាញនៅការជឿជាក់ចំពោះកីឡាកររូបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗហាក់មានការប្រែប្រួលសម្រាប់កីឡាករ Nunez នៅក្នុងរដូវកាលនេះ ខណៈគាត់បានបង្ហាញទម្រង់លេងយ៉ាងល្អឡើងវិញ ដោយបានរកគ្រាប់បាល់ស្មើរទៅនឹងគ្រាប់បាល់ដែលរកបានកាលពីរដូវកាលមុនសម្រាប់ក្របខណ្ឌ Premier League និងបានបង្ហាញពីការរីកចម្រើនរបស់គាត់ដូចគ្នា។ គាត់ក៏បានជួយក្លឹប Liverpool ឈានដល់វគ្គផ្តាច់ព័្រត្រ Carabao Cup នៅថ្ងៃអាទិត្យនេះ ដោយគាត់បានរួមចំណែកស៊ុតបញ្ចូលទី ៣គ្រាប់ និង Assist ម្តង ក្នុងការប្រកួត ៥ដង។

ទោះបីជាខកខានផ្ទេរយកកីឡាករ Nunez ក៏ដោយ ក្លឹប Chelsea បានពង្រឹងក្រុមរបស់ពួកគេជាមួយនឹងខ្សែប្រយុទ្ធពីររូបគឺ កីឡាករ Nicolas Jackson មកពីក្លឹប Villarreal និងកីឡាករ Christopher Nkunku មកពីក្លឹប RB Leipzig ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំង ២ហាក់នៅឆ្ងាយពីការរំពឹងទុក ដោយទើបតែរកបានសរុបចំនួន ១១គ្រាប់ប៉ុណ្ណោះ។

ប្រសិនជាកីឡាករ Nunez អាជាសះស្បើយពីរបួសសាច់ដុំទាន់ នោះគាត់អាចនឹងជួយក្លឹប Liverpool ក្នុងការប្រកួតជាមួយក្លឹប Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup នាថ្ងៃអាទិត្យស្អែកនេះ។ ការវិលត្រលប់មករកភាពល្អវិញនៃទម្រង់លេងរបស់គាត់ ជាសក្ខីភាពមួយចំពោះជំនឿរបស់លោក Klopp លើសមត្ថភាពរបស់គាត់៕