បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sports Zone បានអោយដឹងថាអតីតគ្រូបង្វឹកក្លឹប Bayern Munich ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ ត្រូវបានមើលឃើញថាជា “បេក្ខភាពកំពូល” ក្នុងការមកកាន់តំណែងនៅ Old Trafford។
លោក Nagelsmann មានវ័យ៣៥ឆ្នាំ ទទួលបានបទពិសោធន៍ដ៏សំខាន់ក្នុងអំឡុងពេលពីរឆ្នាំរបស់គាត់នៅក្លឹប Bayern Munich មុនពេលចែកផ្លូវជាមួយក្លឹបនៅខែមីនា ឆ្នាំ២០២៣។ ក្រោយការចាកចេញពីក្លឹប Bayern លោក Nagelsmann ក៏បានទទួលបានតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ បន្តពីលោក Hansi Flick។ ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់បន្ទាប់ពីការប្រកួតជើងឯកអ៊ឺរ៉ុបនៅរដូវក្តៅនេះ Nagelsmann នឹងក្លាយជាគ្រូបង្វឹកដែលមានទាន់មានការងារថ្មីធ្វើ។
ទោះបីជាក្លឹប United បានបង្ហាញសញ្ញានៃកាងើបឡើងវិញក្រោមការដឹកនាំរបស់លោក Ten Hag បន្ទាប់ពីការចាប់ផ្តើមរដូវកាលដល់ពិបាក ក៏សហម្ចាស់ថ្មីត្រូវបានគេរាយការណ៍ថាមិនជឿជាក់លើវិធីសាស្ត្រដឹកនាំរបស់គាត់នោះទេ។ ក្រុមហ៊ុន INEOS ដែលជាសហម្ចាស់នឹងធ្វើការផ្លាស់ប្តូរនៅវិធីសាស្ត្រគ្រប់គ្រង់នៅចុងបញ្ចប់នៃរដូវកាលនេះ នោះគេមើលឃើញថា Nagelsmann នឹងក្លាយជាបេក្ខភាពដ៏មានអទិភាពម្នាក់។ កំណត់ត្រាដឹកនាំប្រកបដោយជោគជ័យរបស់គាត់កន្លងមកមានការដឹកនាំនៅក្លឹប Hoffenheim, RB Leipzig, និង Bayern Munich ដែលបានធ្វើអោយក្លឹប Man Utd ចាប់អារម្មណ៍លើការដឹកនាំរបស់គាត់។
លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការកាន់កាប់តំណែងនៅ Old Trafford ផងដែរ។ ជាមួយនឹងអតីតគ្រូបង្វឹកក្លឹប Chelsea នឹងមានសេរីភាពក្នុងរដូវក្តៅនេះ បុរសសញ្ជាតិអាឡឺម៉ង់ចង់សាកល្បងសំណាងរបស់គាត់ម្តងទៀតនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ហើយអាចនឹងត្រូវប្រជែងនឹងលោក Nagelsmann សម្រាប់តំណែងនោះ។
ការប្រកួតបន្ទាប់របស់ Man Utd ក្នុងក្របខណ្ឌ Premier League គឺត្រូវប៉ះ Fulham នៅក្នុងទឹកដីនៅថ្ងៃសៅរ៍នេះ។ ជាមួយនឹងក្រុមបិសាចក្រហមបច្ចុប្បន្នឈរនៅលេខប្រាំមួយក្នុងតារាងបន្ទាប់ពីលេងបាន ២៥ប្រកួត ដែលតាមពីក្រោយក្រុម Aston Villa ចំនួន ៥ពិន្ទុ ហើយការទទួលបានជ័យជំនះលើក្រុម Fulham នឹងមានសារៈសំខាន់ក្នុងការស្វែងរកកៅអីក្នុងក្របខ័ណ្ឌ Champions League ។ បន្ទាប់ពីការប្រកួតក្នុងលីគហើយនោះ ក្រុមរបស់លោក Ten Hag នឹងត្រូវប៉ះក្លឹប Nottingham Forest ក្នុងការប្រកួត FA Cup ជុំទីប្រាំនៅថ្ងៃពុធ៕