Real Madrid កំពុងពិភាក្សាផ្ទៃក្នុងចំពោះរឿងអនាគតរបស់កីឡាករ Arda Guler

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាកីឡាករឆ្នើម Arda Guler របស់ក្លឹប Real Madrid បានមើលឃើញថាអនាគតរបស់ខ្លួនហាក់មិនមានភាពច្បាស់លាស់។ រដូវ​កាល​ដំបូង​របស់​គាត់​ជាមួយ​ក្លឹបបានជួបបញ្ហារបួសដែលធ្វើអោយ​រំខាន​ដល់​ការ​រីក​ចម្រើន​របស់​គាត់​នៅ​លើ​ទីលាន។ បើទោះបីជាក្លឹប Real Madrid យកឈ្នះទៅលើក្លឹប Barcelona ក្នុងការចុះហត្ថលេខាយកកីឡាករ Guler កាលពីខែកក្កដាឆ្នាំមុនក៏ដោយ ក៏ការវាសនារបស់គាត់មានភាពលំបាកជាមួយនឹងបញ្ហា។

Arda Guler Carlo Ancelotti

ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក្លឹប Madrid នៅតែជឿជាក់ការជ្រើសរើស Guler របស់ពូគគេ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានព័ត៌មានលេចលឺថាខាងក្លឹបកំពុងពីចារណាទៅលើការដាក់អោយកីឡាករ Guler ខ្ចីជើងនៅរដូវកាលក្រោយ។ វិធីសាស្រ្តនេះត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីពន្លឿនការអភិវឌ្ឍន៍របស់គាត់ ដោយផ្តល់ឱ្យគាត់នូវពេលវេលា និងបទពិសោធន៍ក្នុងការលេងបន្ថែមទៀតនៅកន្លែងផ្សេង៕