ខ្សែបម្រើរូបនេះបដិសេធនៅសំណើរផ្ទេរទៅអារ៉ាប៊ីសាអូឌីត

0

បរទេស៖ ខ្សែបម្រើ Hakan Calhanoglu របស់ក្លឹប Inter Milan បានប្រាប់ទៅកាន់ DAZN ថាគាត់បានធ្វើការបដិសេធក្នុងការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត កំឡុងពេលការដោះដូរនារដូវក្តៅ ដោយគាត់ចង់បន្តស្នាក់ជាមួយនឹងក្លឹប Inter។

Calhanoglu Inter Barcelona

គាត់បានប្រាប់ទៅកាន់ DAZN ថា៖ “បាទខ្ញុំទទួលបានសំណើរ ប៉ុន្តែខ្ញុំស្រឡាញ់ Inter។ នៅពេលដែលខ្ញុំមកដល់ទីនេះ Piero [Ausilio នាយកផ្នែកកីឡារបស់ Inter] គ្រូបង្វឹក និងក្រុមបានស្វាគមន៍ខ្ញុំ។ នេះគឺជាគ្រួសារដ៏ធំមួយ… នៅ Inter ខ្ញុំមានអារម្មណ៍ថាបានកើតជាថ្មី”៕