បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Manchester City បាននឹងកំពុងពិភាក្សាជាមួយនឹងកីឡាករ Oscar Bobb ទៅលើកុងត្រាថ្មីដែលមានរយៈពេលវែង និងល្អជានេះ។
ការពិភាក្សានេះបានកើតឡើងនៅពេលដែលកីឡាករ Bobb បានបង្ហាញខ្លួនអោយឈុតធំរបស់ក្លឹបនារដូវកាលនេះ ដោយគាត់បានបង្ហាញខ្លួន ១៦ដងក្រោមការដឹកនាំរបស់លោក Pep Guardiola។ គួរកត់សម្គាល់ថាកីឡាករ Bobb បានបង្កើតកំណត់ត្រារបស់គាត់ជាមួយនឹងទម្រង់លេងគួរឱ្យលេខធ្លោ រួមទាំងការស៊ុតបញ្ចូលទីជាមួយក្លឹប Red Star Belgrade ក្នុងក្របខ័ណ្ឌ Champions League និងក្លឹប Newcastle ក្នុងក្របខ័ណ្ឌ Premier League ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាទើបតែមានអាយុ ២០ឆ្នាំក៏ដោយ កីឡាករ Bobb បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិន័រវេសក្នុងកម្រិតអន្តរជាតិរួចហើយ ដោយបានបង្ហាញខ្លួន ៤ដង និងស៊ុតបញ្ចូលទីបានមួយគ្រាប់សម្រាប់ប្រទេសរបស់គាត់៕