បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាកីឡាករ Luka Modric ត្រៀមចាកចេញពី Real Madrid ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។

ខ្សែបម្រើវ័យ ៣៨ឆ្នាំ មានពេលវេលាលេងយ៉ាងលំបាកនៅក្លឹប Real Madrid នារដូវកាលនេះ ដោយទើបតែបង្ហាញខ្លួនបាន ១១ដងប៉ុណ្ណោះក្នុងចំណោម ២៥ប្រកួតនៅ La Liga។ បើទោះបីជាមានព័ត៌មានថា Mudric អាចមានឪកាសបន្តចូលរួមជាមួយក្រុមការងារ Carlo Ancelotti ក៏ដោយ ប៉ុន្តែត្រូវបានគេដឹងថា Modric ត្រូវបានបដិសេធ។

ការវិលត្រឡប់ទៅកាន់ក្លឹបដំបូងរបស់គាត់គឺក្លឹប Dinamo Zagreb ត្រូវបានគេលើកឡើងថាជាគោលដៅសក្តានុពលសម្រាប់កីឡាករ Modric ។ គួរឱ្យចាប់អារម្មណ៍ថាកីឡាករ Modrić បច្ចុប្បន្នពាក់អាវលេខ ១០ នៅក្លឹប Real Madrid ដែលជាអាវដែលចង់បានដោយកីឡាករ Kylian Mbappé នេះប្រហែលជាសញ្ញានៃការផ្ទេរទៅកាន់ក្លឹបយក្សអេស្ប៉ាញពីក្លឹប PSG ៕
