បរទេស៖ ក្លឹប Chelsea បានតាមដានយ៉ាងជិតដិតទៅលើកីឡាករ Victor Osimhen និង Jules Kounde ហើយក្រុមការងាររបស់ក្លឹបតោខៀវបានទៅមើលការប្រកួតរបស់កីឡាករទាំងពីកាលពីយប់ថ្ងៃពុធរវាងក្លឹប Napoli និង Barcelona។

ខ្សែប្រយុទ្ធ Napoli រូបនេះធ្លាប់បានពិភាក្សាជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡូងដ៍ កាលពីរដូវកាលមុន ហើយនៅពេលនេះខាងក្លឹប Chelsea ក៏ចាប់អារម្មណ៍ទៅលើរូបគាត់ជាថ្មីម្តងទៀត ខណៈពួកគេកំពុងជួបបញ្ហានៅ Premier League។

ក្នុងនោះពួកគេក៏បានតាមដានកីឡាករ Kounde ដែលបានរាយការណ៍អំពីការផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញកាលពីរដូវក្តៅមុន។ គាត់បានទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនកាលពីឆ្នាំ២០២២ មុនពេលសម្រេចចិត្តជ្រើសរើសការផ្ទេរមកកាន់ Barcelona ពីក្លឹប Sevilla៕