បរទេស៖ លោក Xabi Alonso បានឆ្លើយតបទៅនឹងព័ត៌មានទាក់ទងនឹងតំណែងគ្រូបង្វឹកនៅក្លឹប Bayern Munich ដោយបញ្ជាក់ថាគាត់ “គ្មានបញ្ហា” ជាមួយនឹងវានោះទេ។ បន្ទាប់ពីការប្រកាសចេញរបស់លោក Thomas Tuchel ក្នុងការចាកចេញពីក្លឹប Bayern នៅចុងរដូវកាលនេះ បានធ្វើអោយ Alonso ក្លាយជាបេក្ខភាពកំពូលក្នុងការមកដឹកនាំបន្តនៅក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់។

Alonso បាននិយាយថា៖ “វាមិនមែនជាបញ្ហានោះទេ។ វាជាគូប្រជែងដ៏អស្ចារ្យដែលយើងមាន ប៉ុន្តែមិនមានការរំខានអ្វីឡើយ”។
.jpg?auto=webp&format=pjpg&width=3840&quality=60)
គាត់ក៏បានបន្ថែមទៀតថា៖ “សម្រាប់ខ្ញុំ នេះ [ការប៉ាន់ស្មាន] មិនមែនជាបញ្ហាទេ។ ខ្ញុំដឹងថាគោលដៅរបស់ខ្ញុំគឺដើម្បីទទួលបានជោគជ័យជាមួយក្រុមរបស់ខ្ញុំ។ នោះគឺជាការងាររបស់ខ្ញុំ។ បច្ចុប្បន្នយើងស្ថិតក្នុងស្ថានភាពល្អ ហើយយើងចង់រក្សាវា។ វាជារឿងធម្មតាដែលមានការចោទសួរ ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ”៕