បរទេស៖ លោក Dan Ashworth បានត្រៀមរួចរាល់ក្នុងការផ្ទេររបស់គាត់ មកចូលរួមជាមួយនឹងក្លឹប Manchester United ក្នុងតំណែងជានាយកផ្នែកកីឡា។

ប្រធានក្លឹប Newcastle ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបសារិកាព្រៃទៅកាន់ Old Trafford ហើយបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាគាត់បានសម្លឹងឃើញការនាំយកលោក Kyle Macaulay ប្រធានផ្នែកវិភាគរបស់ក្លឹប Chelsea មកកាន់ Man Utd ដូចគ្នា៕
