បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាក្លឹប Tottenham នឹងមិនទទួលបានអ្វីទាំងអស់ ខណៈកីឡាករ Dele Alli នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ។

ក្លឹប Spurs អាចនឹងទទួលបានប្រាក់ ១០លាន ពីក្លឹប Everton ប្រសិនជាកីឡាករ Alli អាចបង្ហាញខ្លួនបាន ២០ប្រកួត ខណៈកំពុងលេងខ្ចីជើងនៅទីនោះ។ ក្លឹបស្ករតាំងម៉ែ សង្ឃឹមថានឹងកាត់បន្ថយថ្លៃដើម ដោយសារតែក្លឹបមិនបានព្រមព្រៀងណាមួយជាមួយក្លឹប Spurs ទៅលើកីឡាករ Alli ខណៈកីឡាករបានចុះកិច្ចសន្យារបស់គាត់នៅភាគខាងជើងទីក្រុងឡុងដ៍ នៅពេលដែលគាត់ចាកចេញពីក្លឹប Spurs នារដូវក្តៅដោយគ្មានតម្លៃខ្លួន៕