បរទេស៖ ក្លឹប RB Leipzig មានការព្រួយបារម្ភថាពូកគេនឹងមិនអាចរក្សាទុកកីឡាករ Xavi Simons បាននោះទេ ក្រោយព័ត៌មានរបស់កីឡាករ Kylian Mbappe ដែលនឹងចាកចេញពីក្លឹប PSG នៅរដូវក្តៅខាងមុខ។

កីឡាករ Simons អាចនឹងមានឪកាសក្នុងការបង្ហាញសមត្ថិភាពនៅក្លឹបយក្សបារាំងនារដូវក្តៅក្រោយ ដោយសារតែក្លឹប PSG កំពុងស្វែងរកអ្នកជំនួសកន្លែងរបស់ Mbappe។ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ខណៈកំពុងលេងខ្ចីជើងនៅក្លឹប RB Leipzig ហើយខាងក្លឹបនៅលីគអាឡឺម៉ង់មួយនេះចង់នាំគាត់មកកាន់ក្លឹបខ្លួនជាអចិន្ត្រៃយ៍នារដូវកាលក្រោយ ប៉ុន្តែពួកគេដឹងថារឿងនេះមិនអាចកើតឡើងបាននោះទេ។

លោក Rouven Schroder នាយកកីឡារបស់ក្លឹប RB Leipzig បាននិយាយថា៖ “សម្រាប់យើងវាជាដំណើរការដែលអវិជ្ជមាន។ នៅចុងបញ្ចប់នៃរដូវកាលនេះ គាត់នឹងត្រលប់ទៅប៉ារីសវិញ ហើយដូច្នេះយើងនឹងមានឱកាសសួរម្តងទៀតនៅរដូវក្តៅ”៕