បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាអតីតអ្នកចាត់ការជម្រើសជាតិបែលហ្ស៊ិកលោក Roberto Martinez បានលើកទឹកចិត្តក្លឹប Barcelona ឱ្យចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Everton កីឡាករ Amadou Onana ។

ខ្សែបម្រើការពារវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងអោយក្រុមជម្រើសជាតិបែលហ្សិក ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ហើយគាត់បានណែនាំកីឡាកររូបនេះទៅកាន់ក្លឹប Barca ដោយនិយាយថាគាត់នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យរបស់ក្លឹប។ ក្លឹប Barca មានការកោតសរសើរទៅលើកីឡាករ Onana ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេនឹងធ្វើឱ្យពិបាកក្នុងការចុះហត្ថលេខាលើគាត់៕