បរទេស៖ ក្លឹប Wolfsburg បានសម្រេចចិត្តបដិសេធទៅលើការបណ្តេញលោក Nico Kovac បន្ទាប់ពីគាត់បានអាចទទួលបានពិន្ទុពីការប្រកួតជាមួយក្លឹប Borussia Dortmund។
ក្លឹប Wolfsburg មិនទាន់ទទួលបានជ័យជំនះ ៧ប្រកួតនៅក្នុងការប្រកួត Bundesliga ដែលបានជម្រុញគ្រូបង្វឹកទទួលបានសម្ពាភយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះគាត់ទទួលបានពេលវេលាខ្លះសម្រាប់រឿងមួយនេះ។
លោក Sebastian Schindzielorz នាយកកីឡារបស់ក្លឹប Wolfsburg បាននិយាយថា៖ “ពួកយើងបានមើលឃើញនៅអ្វីជាច្រើន។ ក្រុមនេះបានបង្ហាញថាពួកគេមានឆន្ទៈ ហើយមានការតាំងចិត្ត”៕