បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Liverpool បានចូលខ្លួនមកប្រជែងក្នុងការចុះហត្ថលេខាយកខ្សែការពារ Piero Hincapie របស់ក្លឹប Bayer Leverkusen នៅរដូវក្តៅខាងមុខ។

កីឡាករវ័យ ២២ឆ្នាំ សញ្ជាតិអេក្វាឌ័រ បានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួនសម្រាប់ក្រុមកំពូលតារាង Bundesliga ក្នុងរដូវកាលនេះ ហើយសម្រាប់តម្លៃខ្លួនរបស់គាត់ប្រមាណ ៥៥លានអឺរ៉ូ៕