បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាលោក Rudy Galetti បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Napoli កីឡាករ Victor Osimhen ទំនងជានឹងផ្លាស់ទៅ Premier League ជាមួយនឹងក្លឹប Chelsea ក្រោយក្លឹបនេះបង្កើតចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះ។

ដោយឡែកខាងក្លឹប PSG ក៏មានបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Victor Osimhen ផងដែរ ប៉ុន្តែពួកគេទំនងជាផ្តល់អាទិភាពដល់ការចុះហត្ថលេខារបស់ Rafael Leao របស់ក្លឹប AC Milan ច្រើនជាង៕
