បរទេស៖ ខ្សែបម្រើ Conor Gallagher របស់ក្លឹប Chelsea បានរាយការណ៍អំពីការចង់បន្តស្នាក់នៅជាមួយក្លឹប Chelsea ចំពេលមានការពិភាក្សាអំពីការចាកចេញពីក្លឹបនៅរដូវក្តៅក្រោយ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងផុតកុងត្រាជាមួយក្លឹបតោខៀវនៅឆ្នាំ២០២៥ ហើយគាត់ត្រៀមរួចរាល់ក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹបតោខៀវ។ ខាងក្លឹបក៏បានកំពុងពិភាក្សាផ្ទៃក្នុងទៅលើរឿងនេះ ហើយអាចនឹងផ្តល់នៅកុងត្រាថ្មីសម្រាប់គាត់នាពេលឆាប់ៗខាងមុខ៕