បរទេស៖ យោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាការគ្រប់គ្រង់របស់លោក Campos នៅក្លឹប PSG អាចនឹងស្ថិតនៅក្រោមការត្រួតពិនិត្យក្រោយកីឡាករ Mbappe ចាកចេញពីក្លឹប ដែលវាបានធ្វើអោយក្លឹបមានការខកចិត្តយ៉ាងខ្លាំង។ ការបាត់បង់កីឡាករដែលមានសមត្ថភាពដូចជា Mbappe ដោយគ្មានតម្លៃខ្លួន អាចធ្វើអោយមានស្រមោលងងឹតទៅលើប្រតិបត្តិការរបស់ក្លឹប PSG ហើយត្រូវបានចោទជាសំនួរថាការគ្រប់គ្រង់របស់ក្លឹបមានប្រសិទ្ធភាពឫក៏អត់។

ការរិះគន់ក៏ត្រូវកើនឡើងចំពោះការសម្រេចចិត្តរបស់លោក Campos ក្នុងការជ្រើសរើសកីឡាករ ជាពិសេសការសម្រេចចិត្តទិញយកកីឡាករ Randal Kolo Mauni និង Goncalo Ramos ក្នុងអំពីពេលទីផ្សារដោះដូរកីឡាករនារដូក្តៅដែលមានតម្លៃប្រមាណ ១៧០លានអឺរ៉ូ។ ទោះបីជាមានការវិនិយោគយ៉ាងច្រើនទៅលើកីឡាករទាំង ២រូបនេះក៏ដោយ ក៏កីឡាករទាំង ២រូបមិនបានបង្ហាញខ្លួនសម្រាប់ក្លឹបជាញឹកញាប់នោះទេ ដែលបានចោទជាសំណួរថាការវិនិច្ឆ័យរបស់គាត់។

ខណៈពេលដែលតំណែងរបស់លោក Campos នៅក្លឹប PSG អាចហាក់ដូចជាស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ប៉ុន្តែគាត់នៅតែមានភាពទាក់ទាញពីសំណាក់ក្លឹប Real Madrid។ ក្លឹបយក្សនៅអេស្ប៉ាញបានរាយការណ៍អោយដឹងថាបានរក្សាការចាប់អារម្មណ៍លើនាយកកីឡាសញ្ជាតិព័រទុយហ្គាល់ ដែលធ្លាប់មានការផ្សារភ្ជាប់ក្នុងការផ្ទេរទៅកាន់ក្លឹប Madrid កាលពីឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ Campos បានជ្រើសរើសស្នាក់នៅក្លឹប PSG ដើម្បីត្រួតពិនិត្យគម្រោងកីឡារបស់ក្លឹបដែលផ្តោតលើ Mbappe ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ជាមួយនឹងក្លឹប PSG ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទ្រង់ទ្រាយធំ ក្លឹប Real Madrid អាចនឹងទាញយកប្រយោជន៍ពីស្ថានភាពនេះ និងធ្វើការដេញថ្លៃយកលោក Campos ដែលកុងត្រារបស់គាត់ជាមួយ PSG មានរហូតដល់រដូវក្តៅឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញរបស់លោក Campos អាចនឹងធ្វើអោយមានការរង្គោះរង្គើសម្រាប់ក្លឹប PSG ខណៈក្លឹបនៅបារាំងមួយនេះ ត្រូវទទួលស្គាល់នៅយុគសម័យថ្មី ក្រោយការចាកចេញរបស់ Mbappe៕