បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Time បានអោយដឹងថាកីឡាករ Marcus Rashford បានរាយការណ៍ថាកំពុងស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប PSG ដែលចង់ចុះហត្ថលេខានៅរដូវក្តៅ ដើម្បីយកមកជំនួសកន្លែងរបស់កីឡាករ Kylian Mbappe។

ក្លឹបនៅបារាំងមួយនេះបានត្រៀមទឹកប្រាក់ប្រមាណ ១៧១លានផោនសម្រាប់ការស្វែងរកកីឡាករថ្មី ហើយក្លឹបចង់បានកីឡាករម្នាក់ដែលអាចលេងក្នុងតំណែងស្លាបឆ្វេង និងប្រយុទ្ធកណ្តាល៕