បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sunday Mirror បានអោយដឹងថាក្លឹប Arsenal បានសម្រេចទៅលើការដាក់អោយកីឡាករ Marquinhos ខ្ចីជើងទៅកាន់ក្លឹប Fluminense។

នៅក្នុងកិច្ចព្រមព្រៀងនោះត្រូវបានគេជឿជាក់ថាក៏មានដាក់ចូលនៅលក្ខខណ្ឌក្នុងការទិញផ្តាច់ផងដែរ។ កីឡាករវ័យ ២០ឆ្នាំរូបនេះ បានមកចូលរួមជាមួយនឹងក្លឹបកាំភ្លើងពីក្លឹប Sao Paulo កាលពីរដូវក្តៅឆ្នាំ២០២២ ហើយទើបតែបង្ហាញខ្លួនបានតែ ១ដងប៉ុណ្ណោះ។ គាត់បានចំណាយពេលពាក់កណ្តាលរដូវកាលក្រោយជាមួយនឹងការខ្ចីជើងនៅក្លឹប Norwich៕