បរទេស៖ អ្នកសារព័ត៌មានកីឡាលោក Richard Keys បានបញ្ជាក់អោយដឹងថាអតីតគ្រូបង្វឹករបស់ក្លឹប Chelsea និង Brighton លោក Graham Potter អាចនឹងជាអ្នកមកជំនួសកន្លែងរបស់លោក David Moyes នៅ West Ham។

និយាយនៅ beIN SPORTS លោក Keys បាននិយាយថា៖ “យើងមិនគួរស្មានអំពីការងាររបស់គាត់នោះទេ ប៉ុន្តែពួកគេមាន Graham Potter នៅក្នុងគំនិតហើយ។ គាត់ជាបេក្ខភាពដំបូងដែលពួកគេសម្លឹងឃើញ។ ខ្ញុំមិនគិតថា (Moyes) មានអនាគតវែងឆ្ងាយនៅទីនេះទេ”៕