បរទេស៖ កីឡាករ Rodrygo របស់ក្លឹប Real Madrid បានបញ្ជាក់ថាគាត់សប្បាយប្រសិនជាកីឡាករ Kylian Mbappe មកចូលរួមជាមួយនឹងក្លឹប ហើយបានហៅកីឡាករសញ្ជាតិបារាំងរូបនេះថា “កីឡាករល្អម្នាក់ក្នុងពិភពលោក”។

Rodrygo បាននិយាយថា៖ “ខ្ញុំចង់ឱ្យ Mbappe មក។ ខ្ញុំតែងតែចង់លេងជាមួយកីឡាករល្អបំផុត ហើយគាត់ជាកីឡាករល្អបំផុតក្នុងពិភពលោក។ ខ្ញុំមិនអាចនិយាយច្រើនអំពីគាត់បានទេ។ គាត់ជាកីឡាកររបស់ PSG ហើយខ្ញុំត្រូវតែគោរពគាត់”៕