បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹប Newcastle បានពិចារណាសម្រាប់ការផ្ទេរខ្សែការពារ Lloyd Kelly របស់ក្លឹប Bournemouth សម្រាប់ទីផ្សារដោះដូររដូវក្តៅនេះ។

កីឡាករ Kelly កំពុងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខ ក្រោយកុងត្រារបស់គាត់នឹងផុតកំណត់។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបក្នុងស្រុក និងក្រៅស្រុក។ ក្លឹប Liverpool និង Tottenham ត្រូវបានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែការពាររូបនេះអំឡុងពេលដោះដូរកីឡាករខែមករា។ ក្លឹបផ្សេងទៀតដែលបានដាក់សំណើរសម្រាប់ការផ្ទេរកីឡាកររូបនេះ រួមមាន AC Milan, Monaco និង Stuttgart ៕