បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាលោក Jose Mourinho បានរាយការណ៍អំពីការត្រៀមខ្លួនរួចរាល់ក្នុងការដឹកនាំក្លឹប Bayern Munich ប្រសិនជាក្លឹបនេះចែកផ្លូវជាមួយនឹងលោក Thomas Tuchel បន្ទាប់ពីគាត់ប្រកួតចាញ់ក្លឹប Bayer Leverkusen។

ប្រភពដដែរបានអោយដឹងថា មានអ្នកគាំទ្រមួយចំនួនបានប្រឆាំងនឹងលោក Tuchel កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេលើកផ្ទាំង “Tuchel Out” នៅក្នុងកន្លែងហ្វឹកហាត់របស់ក្លឹប។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមរៀនភាសាអាល្លឺម៉ង់៕
/cdn.vox-cdn.com/uploads/chorus_image/image/73130719/1993693275.0.jpg)