ក្លឹបយក្ស ២នៅអង់គ្លេស ចេញមកប្រជែងគ្នាយកកីឡាករ Nico Williams

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal និង Chelsea បានចេញមកប្រជែងគ្នាក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Nico Williams របស់ក្លឹប Athletic Club នាទីផ្សាដោះដូរនារដូវក្តៅ។

Nico Williams Athletic Club 2023-24

លោក Romano បាននិយាយនៅ Caughtoffside ថា៖ “ក្លឹប Arsenal បានបញ្ជូនក្រុមការងារទៅតាមដានកីឡាករ Nico Williams របស់ក្លឹប Athletic Bilbao ជាច្រើនលើកមកហើយ។ ហើយវាក៏ដូចទៅនឹងក្លឹប Chelsea ផងដែរ ដោយពួកគេបានដាក់បញ្ចូលឈ្មោះគាត់នៅក្នុងបញ្ជីកីឡាករដែលខ្លួនចង់បានកាលពីរដូវក្តៅមុន។ ការប្រជែងគ្នានៅតែបើកចំហរដដែរ ហើយក៏មិនមានការពិភាក្សានាមួយកើតឡើងនោះដែរ។ គាត់ពិតជាអស្ចារ្យនៅក្នុង Premier League តាមគំនិតរបស់ខ្ញុំ”៕