West Ham និងក្លឹបនៅអារ៉ាប៊ីសាអូឌីត ចង់បានកីឡាកររបស់ក្លឹប Ajax

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Nathan van Kooperen ភ្នាក់ងាររបស់កីឡាករ Bergwijn បានប្រាប់ទៅកាន់ ESPN អំពីអនាគតរបស់គាត់ថា៖ “វាជាការពិតដែលមានការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត និង West Ham កាលពីទីផ្សារដោះដូរលើកមុន”។

Why West Ham are keen to nail down ex-Tottenham winger Steven Bergwijn | LiveScore

Nathan van Kooperen បន្ថែមទៀតថា៖ “នៅពេលនេះកីឡាករ Bergwijn ជាផ្នែកមួយយ៉ាងសំខាន់របស់ក្លឹប Ajax គាត់គឺជាប្រធានក្រុម ដូច្នេះគ្មានអ្វីដែលត្រូវត្អូញត្អែរឡើយ។យើងបានចាប់ផ្តើមគម្រោងរយៈពេល 2 ឆ្នាំជាមួយ Ajax ។ អ្វីដែលនឹងកើតឡើងនៅរដូវក្តៅយើងនឹងឃើញ។ គាត់ផ្តោតលើ Ajax និងលេង Euros”៕