បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មិនចាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែបម្រើ Khephren Thuram របស់ក្លឹប Nice នារដូវក្តៅខាងមុខនោះទេ។
.jpeg?auto=webp&format=pjpg&width=3840&quality=60)
និយាយនៅក្នុង Caoughtoffside លោក Fabrizio Romano បានបញ្ជាក់ថា៖ “ពួកយើងបានលឺព័ត៌មានជាច្រើនដែលថាក្លឹប Arsenal នឹងចុះហត្ថលេខាយកខ្សែបម្រើថ្មីនៅរដូវក្តៅនេះ ហើយម្នាក់នៅក្នុងចំណោមនោះជាកីឡាករ Khephren Thuram របស់ក្លឹប Nice។ មកទល់ពេលនេះ Arsenal មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ខ្ញុំនៅតែអាចលើកយក Martin Zubimendi និង Douglas Luiz ជាឈ្មោះក្នុងបញ្ជីរបស់ពួកគេ ប៉ុន្តែយើងត្រូវរង់ចាំមើលថាតើពួកគេសម្រេចចិត្តជ្រើសរើសយកម្នាក់ណា។ មកដល់ពេលនេះមិនទាន់មានព័ត៌មានណាមួយ សូម្បីដែលទាក់ទងជាមួយនឹងកីឡាករ Thuram ដោយវាអាស្រ័យទៅលើថាខាក្លឹប Nice ទាមទារប៉ុន្មានក្នុងការផ្ទេរយកគាត់”៕