បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាមានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលយើងរាយការណ៍ផ្តាច់មុខថា Matthijs de Ligt គឺជាបេក្ខជនសម្រាប់ការផ្ទេរនៅរដូវក្តៅ។

នៅថ្ងៃនេះហេតុផលដែលធ្វើអោយ De Ligt នឹងចាកចេញពីក្លឹប Bayern ត្រូវបានបញ្ជាក់ជាថ្មី ដោយនៅពេលដែលកីឡាករគ្រប់គ្នាអាចលេងបាន នោះជាពេលដែលគាត់មិនអាចបង្ហាញខ្លួនសម្រាប់ជម្រើសដំបូងរបស់លោក Tuchel។ ទោះបីជាគាត់មានទម្រង់លេងល្អក៏ដោយ ប៉ុន្តែកាលពីពេលថ្មីៗនេះគាត់បានអង្គុយកៅអីបម្រុង ៩០នាទីក្នុងការប្រកួតជាមួយក្លឹប Leverkusen។
កីឡាករ De Ligt មិនសប្បាយចិត្តជាមួយនឹងស្ថានភាពនេះនោះទេ។ ហើយលោក Tuchel នៅតែចង់បានកីឡាករ Araujo ដដែរ ខណៈកុងត្រារបស់ De Ligt មានសុពលភាពដល់ឆ្នាំ២០២៧៕
Many were surprised when we exclusively reported that Matthijs de Ligt is a candidate for a transfer in the summer …
Today, the reason has been confirmed again. When everyone is fit, he is not a regular starter under Tuchel. #B04FCB
Despite of his good performances… pic.twitter.com/Go6E8A5ZZA
— Florian Plettenberg (@Plettigoal) February 10, 2024