បរទេស៖ កីឡាកររបស់ក្លឹប Real Madrid និងជាតារាឆ្នើមសម្រាប់ជម្រើសជាតិប្រេស៊ីល កីឡាករ Vinicius Jr បានបង្ហាញពីបំណងរបស់គាត់ក្នុងការស្នាក់នៅក្លឹប Real Madrid ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
.jpg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romana បានអោយដឹងថាខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលបាននិយាយថា “ខ្ញុំតែងតែរីករាយក្នុងការក្លាយជាកីឡាកររបស់ក្លឹប Real Madrid សប្បាយចិត្តខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាប្រធានក្លឹបនឹងអនុញ្ញាតឱ្យខ្ញុំលេងនៅទីនេះបានយូរ ព្រោះខ្ញុំស្រឡាញ់ក្លឹបនេះ”៕