បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The 42 បានអោយដឹងថាកីឡាករ Troy Parrott ដែលមានសញ្ជាតិអៀរឡង់ បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅហូឡង់ បន្ទាប់ពីគាត់បង្ហាញទម្រ់ងលេងដ៏ល្អម្នាក់ក្នុងពេលខ្ចីជើងនៅក្លឹប Excelsior Rotterdam។ ក្លឹប Ajax និង PSV ស្ថិតនៅក្នុងក្នុងក្លឹបនៅលីគ Eredivisie ដែលបានពិចារណាទៅលើការផ្ទេរកីឡាកររូបនេះ សម្រាប់រដូវក្តៅខាងមុខ។

ការបង្ហាញទម្រង់លេងដ៏គួរឱ្យកត់សម្គាល់របស់ Parrott រួមទាំងការស៊ុតបាល់បញ្ចូលទីចំនួន ៧គ្រាប់ចាប់តាំងពីការចាកចេញពី Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើង។ គាត់មានកិច្ចសន្យាជាមួយក្លឹបនៅ Premier League រហូតដល់ឆ្នាំ២០២៥។ ក្លឹបយក្សហូឡង់ Feyenoord និង AZ Alkmaar ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ដូចគ្នា៕