បរទេស៖ អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag បានបញ្ជាក់ថាខាងក្លឹបមិនទាន់ធ្វើការសម្រេចចិត្តទៅលើការពន្យាកុងត្រាថ្មីអោយខ្សែការពារ Raphael Varane និង Jonny Evans នោះទេ។
កីឡាករ Varane ដែលមានវ័យ ៣០ឆ្នាំ ដែលនឹងផុតកុងត្រានៅរដូវក្តៅនេះ។ ជាមួយនឹងលក្ខខណ្ឌអាចបន្តកុងត្រាបានមួយឆ្នាំទៀតសម្រាប់កុងត្រារបស់គាត់ ខ្សែការពារសញ្ជាតិបារាំងរូបនេះបានទទួលការចាប់អារម្មណ៍ពីខាងក្លឹបអារ៉ាប៊ីសាអូឌីត។

កីឡាករ Evans ដែលមានវ័យ ៣៦ឆ្នាំ បានត្រលប់មកកាន់ក្លឹប Manchester United កាលពីរដូវក្តៅមុន ជាមួយនឹងការទទួលបានកុងត្រារយៈពេលខ្លី ហើយក៏បានពន្យាកុងត្រាអោយគាត់សម្រាប់ពេលមួយរដូវកាល ២០២៣-២៣នេះ។ ថ្វីបើមានឋានៈជាកីឡាករជើងចាស់ក៏ដោយ ក៏ Evans បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងក្រុម ដោយបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ១៩លើក អំឡុងពេលលេងជាលើកទីពីររបស់គាត់នៅក្លឹប។

នៅពេលមានការចោទសួរថាតើក្លឹបកំពុងពិចារណាផ្តល់ការពន្យាកុងត្រាដល់ខ្សែការពារកណ្តាលទាំងពីរឬអត់នោះ លោក Ten Hag បានឆ្លើយតបថា៖ “យើងមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ”៕