បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹប Arsenal បានធ្វើការតាមដានយ៉ាងជិតដិតទៅលើខ្សែប្រយុទ្ធ Nico Williams របស់ក្លឹប Athletic Club ដើម្បីអាចយកគាត់មកជួយកាត់បន្ថយបន្ទុកការប្រកួតរបស់កីឡាករ Bukayo Saka។

ទោះបីជាកីឡាករ Williams បន្តកុងត្រាថ្មីជាមួយក្លឹប Athletic រហូតដល់ឆ្នាំ២០២៧ ក៏ដោយ ក៏ក្លឹប Arsenal កំពុងពិចារណាថាការផ្ទេរគាត់ថាជាការផ្ទេរដ៏មានសក្តានុពលមួយ។ ក្រុមកាំភ្លើងធំមានគោលបំណងពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែង និងគាំទ្រកីឡាករ Saka និង Gabriel Martinelli ។ លើសពីនេះ ក្លឹប Real Madrid និងក្លឹប Liverpool ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២១ឆ្នាំរូបនេះដូចគ្នា។

ខណៈដែលក្លឹប Arsenal គ្រោងនឹងធ្វើការកែប្រែក្រុមរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ហើយកីឡាករដូចជា Eddie Nketiah, Thomas Partey និង Emile Smith Rowe អាចនឹងត្រូវបានលក់ចេញដើម្បីអាចសម្រួលដល់ការនាំយកកីឡាករថ្មីចូលមកវិញ៕
