បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Telegraph បានអោយដឹងថាក្លឹប Brighton មានឪកាសក្នុងការចុះហត្ថលេខាយកយុវជនសញ្ជាតិហ្គាណា Ibrahim Osman ដែលមានវ័យ ១៩ឆ្នាំ បន្ទាប់ពីក្លឹប West Ham មិនអាចឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប FC Nordsjaelland ទៅលើតម្លៃផ្ទេរ។

យុវជនដែលទើបតែផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសដាណឺម៉ាក់ពី Ghana’s Right ទៅក្រុមយុវជន Dream កាលពីឆ្នាំទៅ បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបនៅតំបន់អឺរ៉ុប។ តាមប្រភពដដែរបានអោយដឹងថាតម្លៃខ្លួនរបស់យុវជណវ័យ ១៩ឆ្នាំរូបនេះ គឺប្រមាណ ១៥លានផោន៕