បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាមានក្លឹបនៅ Serie A រួមទាំងក្លឹប AC Milan ផងនោះ បានចាប់អារម្មណ៍ទៅលើខ្សែការពារ Jakub Kiwior នៅរដូវក្តៅនេះ។

តាមប្រភពដដែរបានអោយដឹងថា ក្លឹបនៅអ៊ីតាលីបានសាកសួរអំពីការផ្ទេររបស់ខ្សែការពារប៉ូឡូញកាលពីខែមករា ប៉ុន្តែខាងក្លឹបកាំភ្លើងធំបានធ្វើការបដិសេធ ពីព្រោះតែពួកគេមិនចង់អោយកីឡាករដែលទើបតែចុះហត្ថលេខាការពីរដូវក្តៅមុន ក្នុងតម្លៃ ២១លានផោនចាកចេញពីក្លឹប៕