បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកផ្នែកកីឡារបស់ក្លឹប Barca លោក Deco បានបញ្ជាក់ថា៖
“ពួកយើងនឹងបន្តកុងត្រាសម្រាប់កីឡាករ Lamine Yamal នៅក្នុងរយៈពេលខ្លីខាងមុខនេះ ខណៈគាត់នឹងគ្រប់អាយុ ១៨ឆ្នាំ។ ពួកយើងបានផ្តល់នៅសំណើរសម្រាប់គាត់ហើយខាងពីរដូវក្តៅមុន ស្របពេលដែល Lamine នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀតជាមួយនឹងក្លឹប ហើយនៅពេលដែលគាត់គ្រប់អាយុ ១៨ឆ្នាំ ពួកយើងនឹងផ្តល់កុងត្រាថ្មីទៀតអោយគាត់”៕
🚨🔵🔴 Barça director Deco reveals: “We will extend Lamine Yamal’s contract as soon as he turns 18”.
“We have already made an effort with him last summer, Lamine has three more years on his contract and when he turns 18, we will get the new deal done”, told Esport3. pic.twitter.com/sug6fVfVUd
— Fabrizio Romano (@FabrizioRomano) February 8, 2024