បរទេស៖ កុងត្រាថ្មីរបស់កីឡាករ Takehiro Tomiyasu ជាមួយនឹងក្លឹប Arsenal ត្រូវបានរំពឹងទុកថាអាចនឹងព្រមព្រៀងគ្នានៅក្នុងសប្តាហ៍ខាងមុខ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការចរចារទៅលើកុងត្រាថ្មីរបស់កីឡាករ Takehiro Tomiyasu បានខិតជិតដល់ការសរុបរួមតាំងពីខែធ្នូ។ ក្លឹប Arsenal សង្ឃឹមថាការព្រមព្រៀងទៅលើកុងត្រាថ្មីអាចនឹងបានជោគជ័យនៅសប្តាហ៍ខាងមុខ។ ខណៈពេលដែលកីឡាករ Takehiro Tomiyasu បានអវត្តមានដោយសារតែទៅជួយក្រុមជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍ AFC Asian Cup កាលពីសប្តាហ៍កន្លងទៅ ហើយប្រទេសជប៉ុនត្រូវបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះកាលពីថ្ងៃសៅរ៍ដោយសារតែចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ង់ដោយការស៊ុតបាល់ ១១ម៉ែត្រ។ ប្រសិនជាអ្វីដំណើរកាដូចផែនការ កីឡាករវ័យ ២៥ឆ្នាំនឹងអាចមកចូលរួមជាមួយនឹងក្លឹប Arsenal វិញ នឹងអាចចុះកុងត្រាថ្មីជាមួយនឹងក្លឹបផងដែរ៕