បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Tottenham Hotpurs បានរាយការណ៍អំពីការសម្លឹងមើលការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Raphinha របស់ក្លឹប Barcelona នៅរដូវក្តៅខាងមុខ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ដែលធ្លាប់លេងនៅ Premier League ជាមួយក្លឹប Leeds United ពីមុន អាចនឹងត្រលប់មកកាន់អង់គ្លេសវិញ ប្រសិនជាក្លឹប Spurs ហ៊ានចំណាយ ៧០លានអឺរ៉ូតាមអ្វីដែលក្លឹប Barca ចង់បាន៕