បរទេស៖ ខ្សែបម្រើ Mahamadou Diawara របស់ក្លឹប Lyon បានទទួលការចាប់អារម្មណ៍ពីក្លឹបនៅតំបន់អឺរ៉ុប។

នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Borussia Dortmund នឹងក្លឹប Brighton & Hove Albion ជាក្លឹប ២ក្នុងចំណោមក្លឹបជាច្រើនដែលចេញមកប្រជែងគ្នាក្នុងការចុះហត្ថលេខសាយកយុវជនសញ្ជាតិបារាំងនៅចុងរដូវកាលនេះ។ ជាមួយនឹងកុងត្រារបស់គាត់ដែលមានសុពលភាពដល់ឆ្នាំ២០២៧ ហើយ Diawara ក៏មានការចាប់អារម្មណ៍ពីក្លឹបជាច្រើនផងនោះ គាត់អាចនឹងចាកចេញនៅរដូវក្តៅនេះហើយ៕