បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bayern Leverkusen កំពុងដាក់សំណើរមួយក្នុងការផ្ទេរយកកីឡាករ Jean Philippe Mateta ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace។

ខ្សែប្រយុទ្ធត្រូវបាននាំយកមកកាន់ក្លឹប Crystal Palace ដំបូងនៅក្នុងឆ្នាំ២០២១ ក្នុងលក្ខខណ្ឌខ្ចីជើង ហើយនៅឆ្នាំបន្ទាប់មកក៏ត្រូវបានក្លាយជាកីឡាករអចិន្ត្រៃយ៍របស់ក្លឹប Crystal Palace។ នៅរដូវកាលនេះ កីឡាករវ័យ ២៦ឆ្នាំបានបង្ហាញខ្លួន ១៨ប្រកួតក្នុងនោះ ៨ប្រកួត គឺបង្ហាញជាជម្រើសដំបូង។ គាត់បានស៊ុតបញ្ចូលទីបាន ២គ្រាប់ និង assist បាន ៣ដង៕