បរទេស៖ លោក Mikel Arteta បានឆ្លើយតមទៅនឹងពាក្យចចាមអារ៉ាមដែលថាគាត់នឹងចាកចេញពីក្លឹប Arsenal ហើយទៅទទួលតំណែងនៅ Barca បន្ទាប់ពីមានសារព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថា Arteta ចង់ប្តូរទៅដឹកនាំក្លឹបនៅអេស្ប៉ាញ។

លោក Arteta បានប្រាប់ទៅកាន់ ESPN បានអោយដឹងថា៖ “ទេ វាជាព័ត៌មានមិនពិត។ អ្វីដែលអ្នកបានអានកាលពីម្សិលមិញ ខ្ញុំមិនបានដឹងថាវាមកពីទីណានោះទេ។ វាពិតជាព័ត៌មានមិនពិត”៕