បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្លឹប Fulham និង Wolves កំពុងប្រជែងគ្នាក្នុងការចុះហត្ថលេខាយកកីឡាករ Armando Broja របស់ក្លឹប Chelsea។

ក្លឹបទាំង ២កំពុងធ្វើការចរចាជាមួយនឹងក្លឹប Chelsea ដើម្បីបញ្ចុះបញ្ចូលក្លឹបអោយបញ្ចុះតម្លៃដែលពួកគេទាមទារ ៥០លានផោន សម្រាប់ការផ្ទេរសញ្ជាតិម៉ារ៉ុក។ ទោះបីជាមើលទៅវាទំនង់ជាកិច្ចព្រមព្រៀងក្នុងការខ្ចីជើង ហើយមានបញ្ចូលនៅលក្ខខណ្ឌក្នុងការទិញផ្តាច់នាចុងរដូវកាលនេះក៏ដោយ ខាងក្លឹប Fulham និង Wolves បានបើកចំហក្នុងការចរចាទៅលើតម្លៃនេះរហូតដល់ ៣៥លានផោន៕