បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាខាងក្លឹប Lyon នៅ Ligue 1 បានរាយការណ៍ថាអំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Pierre-Emile Hojbjerg របស់ក្លឹប Tottenham Hotspur នៅខែមករានេះ ប៉ុន្តែត្រូវបានកីឡាករធ្វើការបដិសេធនៅសំណើរមួយនេះ។

មានក្លឹបជាច្រើននៅតំបន់អឺរ៉ុប ដែលចង់ចុះហត្ថលេខាយករូបគាត់ ខណៈគាត់ក៏ត្រូវចាកចេញអោយបានមុនទីផ្សារដោះដូរនាខែមករានេះបិទនៅថ្ងៃពុធ៕