បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Eddie Howe បាននិយាយអំពីកីឡាកររបស់ក្លឹប Newcastle ដែលអាចនឹងចាកចេញពីក្លឹបនៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករខែមករាថា៖ “ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថាវាអាចមានកីឡាករនឹងចាកចេញ។ វាមិនមានការប្រែប្រួលនោះទេ យើងត្រូវរង់ចាំមើលថាមានអ្វីកើតឡើង”។
.png?auto=webp&format=pjpg&width=3840&quality=60)
សម្រាប់រឿងរបស់កីឡាករ Miguel Almiron គឺថា៖ “គាត់ឈឺ ឈឺពិតប្រាកដ។ អនាគត? ខ្ញុំចង់ឱ្យគាត់ស្នាក់នៅបន្ត។ កីឡាករ Miguel នឹងចាកចេញនៅសប្តាហ៍ក្រោយ? វាពិបាក។ ខ្ញុំមិនបានតាមដានរឿងដោះដូរកីឡាកររាល់ម៉ោងនោះទេ ប៉ុន្តែវាមានលទ្ធភាពដែលអ្នកណាម្នាក់អាចចាកចេញ។ វាមិនបានផ្លាស់ប្តូរទេ”៕