បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Tottenham Hotspur កំពុងធ្វើការចរចាជាមួយនឹងក្លឹប Club Brugge អំពីការចុះហត្ថលេខាទៅលើកីឡាករ Antonio Nusa។

ក្លឹបបែលហ្ស៊ិកមួយនេះ បានទាមទារតម្លៃ ៣៥.៦លានផោនសម្រាប់អនុញ្ញាតអោយកីឡាករវ័យ ១៨ឆ្នាំរូបនេះចាកចេញ បន្ទាប់ពីក្លឹបមួយនេះបានច្រានចោលនៅសំណើរតម្លៃ ២៣.៥លានផោនពីខាងក្លឹប Chelsea កាលពីដើមខែ៕